
កាណាដាបានទៅលើ World Cup ជុំចុងក្រោយលើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ
ក្រុមបាល់ទាត់ជម្រើសជាតិកាណាដាបានឡើងទៅកាន់ជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup 2022 ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦។
ក្រុមមានមូលដ្ឋាននៅអាមេរិកខាងជើងបានយកឈ្នះជម្រើសជាតិហ្សាម៉ាអ៊ីក ៤ទល់នឹង០ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំទ្វីបអាមេរិកកណ្ដាល និងខាងជើង ឬ CONCACAF។
ឆ្លងកាត់ការប្រកួត១៣លើក កាណាដា ឈរកំពូលតារាងមាន២៨ពិន្ទុ ពីលើអាមេរិក៣ពិន្ទុ ស្ថិតនៅលេខ២, ម៉ិកស៊ីកូ ឈរលេខ៣ មាន២៥ពិន្ទុ និងកូស្តារីកា នៅលេខ៤ មាន២២ពិន្ទុ។ ក្រុមលេខ២ និងលេខ៣ត្រូវឡើងទៅជុំចុងក្រោយដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៤ ត្រូវជម្រុះឆ្លងទ្វីប។
យ៉ាងណា អាមេរិក, ម៉ិកស៊ីកូ និងកូស្តារីកា មិនទាន់បញ្ជាក់ពីទីតាំងផ្លូវការនៅឡើយទេ៕