Zlatan Ibrahimovic ស៊ុត១គ្រាប់ឲ្យ AC Milan ក្រោយបង្ហាញខ្លួនជាផ្លូវការបាន១ថ្ងៃ (មានវីដេអូ)
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានស៊ុតបញ្ចូលទី១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១គ្រាប់ ក្នុងការប្រកួតមិត្ដភាពឲ្យ AC Milan ដែលយកឈ្នះក្រុមលំដាប់ទី៦ របស់អ៊ីតាលី Rhodense ដោយលទ្ធផល ៩-០ កាលពីយប់មិញនេះ។
ការស៊ុតបញ្ចូលទីនេះគឺនៅក្រោយពេលដែលកីឡាករសញ្ជាតិស៊ុយអែតរូបនេះទើបតែបង្ហាញខ្លួនជាសមាជិកផ្លូវការរបស់ AC Milan កាលពីម្សិលមិញ ខណៈដែលរូបគេសម្រេចចិត្តជ្រើសរើសយកអាវលេខ២១ក្នុងការវិលត្រឡប់មកសារជាថ្មីម្តងទៀត។
គួរឲ្យដឹងថា Zlatan Ibrahimovic បានត្រលប់មកចូលរួមជាមួយក្លឹបចាស់ AC Milan វិញដោយចុះកុងត្រារយៈពេលខ្លី ក្រោយពីសម្រេចចិត្តចាកចេញពី LA Galaxy នៅសហរដ្ឋអាមេរិក។
ទស្សនាវីដេអូ៖
📽 Goals galore in the Rossoneri’s friendly match
Check out @Ibra_official’s “first” goal ⚽📽 Amichevole per i rossoneri
E primo gol per Ibra ⚽#SempreMilan pic.twitter.com/sT2tcxYyVH— AC Milan (@acmilan) January 3, 2020
Ibrahimovic scores in first match since Milan return
Zlatan Ibrahimovic has already scored his first goal since his return to Milan ⚽️
Posted by Goal.com on Friday, January 3, 2020