U19 កម្ពុជាត្រូវការឈ្នះមីយ៉ាន់ម៉ាដើម្បីមានសង្ឃឹមឡើងទៅវគ្គបន្ត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំនឹងធ្វើការប្រកួតលើកទីបីដោយត្រូវប៉ះក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាក្រោមអាយុ១៩ឆ្នាំនៃការប្រកួតពានរង្វាន់ AFF U19 Championship នាទឹកដីប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង៧យប់ ។
ការប្រកួតក្នុងពូលកន្លងមកកម្ពុជាចាញ់ ម៉ាឡេស៊ី ក្នុងលទ្ធផល ២ ទល់ ០ ខណៈប្រកួតលើកទីមួយយុវជនគោព្រៃឈ្នះ ប្រ៊ុយណេ ៥ ទល់ ០ ។ ក្នុងពូល B នេះមានក្រុមកម្ពុជា ម៉ាឡេស៊ី ទីម័រខាងកើត ប្រ៊ុយណេ និងមីយ៉ាន់ម៉ា ស្របពេលប្រកួតចុងក្រោយកម្ពុជាត្រូវជួបក្រុមក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតក្រោមអាយុ១៩ឆ្នាំ នៅថ្ងៃទី ១០ កក្កដា ដែលជាការ ប្រកួតជុំចុងក្រោយ ។
បច្ចុប្បន្ន U19 កម្ពុជាស្ថិតនៅលេខ២ក្នុងពូលដោយមាន៣ពិន្ទុ ខណៈមីយ៉ាន់ម៉ាទើបតែបានប្រកួតមួយដងដោយស្មើគ្នាជាមួយ ទីម័រខាងកើត ២ ទល់ ២ ។
ពានរង្វាន់ AFF U19 Championships 2018 បានចាប់ផ្តើមពីថ្ងៃទី ១ ខែ កក្កដាកន្លងទៅនៅប្រទេសឥណ្ឌូណេស៊ី ដោយមានក្រុមចូលរួម ១១ក្រុម បែងចែកជាពីរពូល ៕