Rooney បដិសេធសំណើ Everton
Wayne Rooney បានបដិសេធឱកាសពិភាក្សាជាមួយ Everton ដើម្បីទៅជំនួសតំណែងអ្នកចាត់ការ Rafael Benitez ដែលត្រូវបានបណ្ដេញចេញ។
អ្នកចាត់ការជាអតីតខ្សែប្រយុទ្ធ Everton ចង់ជួយ Derby County គេចផុតពីតំបន់កាត់ចោលជាមុនសិន។
Rooney និយាយថា Everton បានទាក់ទងតាមភ្នាក់ងារបស់គេដើម្បីនិយាយរឿងសម្ភាសន៍ ប៉ុន្តែគេបានបដិសេធ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសទទូចថា ជាការសម្រេចចិត្តដ៏លំបាក។ គេថា គេនឹងធ្វើជាអ្នកចាត់ការនៅ Premier League នៅពេលណាមួយដែលគេត្រៀមខ្លួនបាន១០០ភាគរយ។
គួរដឹងដែរថា Derby មានបញ្ហារអិលទៅដល់ដំណាក់កាល administration តាំងពីខែកញ្ញា និងកំពុងស្ថិតនៅតំបន់កាត់ចោល៕