
Man UTD ព្រមព្រៀងចាយ៧២លានផោនទិញខ្សែប្រយុទ្ធម្នាក់ពី Atlanta
Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៧២លានផោនដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund ពីក្រុម Atalanta នៃក្របខណ្ឌ Serie A ។
កីឡាករវ័យ២០ឆ្នាំនឹងផ្លាស់ទៅ Old Trafford ក្នុងតម្លៃ៦៤លានផោន បូករួមទាំងប្រាក់បន្ថែមចំនួន៨លានផោន។
Hojlund បានចូលរួមជាមួយ Atalanta ក្នុងខែសីហា ឆ្នាំ ២០២២ និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៤លើកកាលពីរដូវកាលមុន។
កិច្ចសន្យានៅបិសាចក្រហមសម្រាប់គេមានសុពលភាព៥ឆ្នាំជាមួយនឹងជម្រើសបន្លាយបន្ថែម។
Hojlund នឹងក្លាយជាសមាជិកថ្មីទី៣ក្នុងក្រុមលោក Erik ten Hag រដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើ Mason Mount បានចូលរួមពី Chelsea ក្នុងតម្លៃ៥៥ លានផោន ហើយអ្នកចាំទី Andre Onana ផ្ទេរពី Inter Milan បានចុះហត្ថលេខាក្នុងតម្លៃ ៤៧ លានផោន៕