ញាក់សាច់ ! Floyd និង Conor McGregor ត្រៀមប៉ះគ្នាទៀត
អ្នកប្រដាល់អាមេរិក Floyd Mayweather កាន់តែជិតឈានដល់កិច្ចព្រមព្រៀងប្រកួតជាលើកទី២ជាមួយនឹង អ្នកប្រដាល់គុនចម្រុះ UFC, Conor McGregor ។
ជាការពិត អ្នកទាំង២ធ្លាប់ជួបប្រកួតគ្នាកក្រើកសង្វៀន T-Mobile Arenaនាទីក្រុង Las Vegas កាលពីចុងខែសីហាឆ្នាំ២០១៧ ដោយ Floyd Mayweather បានវាយ McGregor អោយបោះបង់ការប្រកួតត្រឹមទឹកទី១០។
យ៉ាងណា កាលពីពេលថ្មីៗនេះសារពត៌មាន The Sun បានចេញផ្សាយថា Mayweather មានឆន្ទៈចង់ប្រកួតម្តងទៀតជាមួយនឹង McGregor។ ភាគីទាំង២កាន់តែជិតឈានដល់កិច្ចព្រមព្រៀងមួយដោយMayweather ហ៊ានផ្តល់កិច្ចព្រមព្រៀងតម្លៃ១៥៨លានដុល្លារសម្រាប់ការប្រកួតលើកទី២នេះ។
-F11