Pep ខឹងរឿង Mahrez លេងតែឯងពេក
លោក Pep Guardiola អ្នកចាត់ការ Manchester City ទប់អារម្មណ៍ខ្លួនឯងមិនបានឡើយពេលឃើញកូនក្រុមខ្លួនមានឱកាសច្រើនលើ Real Madrid ទៅហើយក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League តែបែរជាខកខានគ្រាប់បាល់យ៉ាងច្រើន។
ក្នុងនាទី២៦ Man City បានលេងវាយបកយ៉ាងលឿន ហើយ Riyad Mahrez រត់ឡើងទៅខាងស្ដាំ និងទទួលបាល់។ ពេលនោះមានមិត្តរួមក្រុម២នាក់នៅចាំទទួល តែផ្ទុយទៅវិញ Mahrez មិនបញ្ជូនឲ្យទេ ហើយសម្រេចចិត្តទាត់ខ្លួនឯងទៅវិញ។
Man City បាននាំមុខ Real ២ទល់នឹង០ មុនដោយ Kevin de Bruyne ក្នុងនាទីទី២ និង Gabriel Jesus នាទី១១។ ប៉ុន្តែចូលដល់នាទី៣៣ Karim Benzema វាយបកបានមួយគ្រាប់វិញ។
ចូលដល់វគ្គទី២ ក្រុមទាំង២រកបាន២គ្រាប់ដូចគ្នា ពី Phil Foden និង Bernando Silva សម្រាប់ក្រុមលោក Pep Guardiola និង២គ្រាប់របស់ Real ធ្វើបានដោយ Karim Benzema៕