PL លេងតែ៥គូ ប៉ុន្តែមានអ្នកឈ្នះរង្វាន់៥នាក់ពី Pi Pay Cambodia Fantasy
សប្តាហ៍ទី៣១នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ដែលមានការប្រកួត ត្រឹមតែ៥គូប៉ុណ្ណោះក្នុងលីហ្គកំពូលរបស់អង់គ្លេស ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី២៧នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក Dy Chetra ដោយក្រុម Ta Dambong Dek របស់ លោករកបានពិន្ទុ ៧៧ ។
អ្នកលេខ២បានទៅលើក្រុម Kou Prey ដែលកាន់កាប់ដោយលោក Kim Sopheakrakboth ដែលជាអ្នកគាំ ដោយរកបានពិន្ទុ៦៦ ស្មើនឹងក្រុមលេងលេខ៣ Sie sokkea ដែរ ប៉ុន្តែការគិតចំណាត់ថ្នាក់ និងផ្លាស់ប្តូរ កីឡាករផ្សេងៗ ធ្វើក្រុម Kou Prey ស្ថិតនៅលេខ២ ។
អ្នកដែលឈ្នះរង្វាន់ទី៤ បានទៅក្រុម THEREDPVK ដែលលោក Phivoat Kheang ជាអ្នករៀបចំក្រុម មួយនេះតាមរយៈការដាក់កីឡាករក្នុងក្រុមរកបានពិន្ទុចំនួន៦៤ ។
លេង៥បានទៅក្រុម Oudoma របស់លោក ម៉ៃ សុជាតិ ពិធីករកីឡាប្រចាំ CBS ដែលលោករៀបចំក្នុង ក្រុមរកបានពិន្ទុចំនួន៦៣ តាមរយៈការដាក់កីឡាករ King ជាប្រធានក្រុម ។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕