ការប្រកួតរវាង រឿង សោភ័ណ្ឌ និង អ៊ីខ្យូសាំង ត្រូវបានលើកការប្រកួតទៅខែតុលាវិញ
បើយោងតាមប្រកាសក្នុង Page Facebook ផ្លូវការរបស់សង្វៀនប្រដាល់គុនខ្មែរ ឯកភ្នំ បានឲ្យដឹងថា ការប្រកួតប្រដាល់គុនខ្មែរនៅល្ងាចថ្ងៃអាទិត្យនេះត្រូវបានផ្អាកការប្រកួត ដោយសារតែបញ្ហា អាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់ខ្លាំង ដូច្នេះសម្រាប់ការប្រកួតរវាង រឿង សោភ័ណ្ឌ និង អ៊ីខ្យូសាំង និងត្រូវលើកទៅការប្រកួតនៅថ្ងៃអាទិត្យទី១៣ ខែក្រោយវិញ ពោលគឺនៅខែតុលា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គូររំលឹកថា មានបងប្អូនដែលនិយាយគាំទ្រប្រដាល់គុនខ្មែរជាច្រើន បានទន្ទឹងរងចាំការប្រកួតដ៏ពិសេស គឺការប្រកួតរវាង រឿង សោភ័ណ្ឌ និង អ៊ីខ្យូសាំង នៅថ្ងៃអាទិត្យនេះ ស្រាប់តែមិនបានឃើញផ្សាយដូចរាល់ដង ទើបមួយៗមានការអន្ទះសារចង់មើលការប្រកួតមួយនេះ ភ្លាមៗនោះ សង្វៀនប្រដាល់គុនខ្មែរ ឯកភ្នំ ក៏បានធ្វើសេចក្តីដំណឹងអំពីការលើកការប្រកួតនេះតែម្តង។ តាមពិតទៅបើមិនជាប់រវល់ចំថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ និង ការប្រកួតជើងឯកថ្នាក់ជាតិនោះទេ ជំនួបរវាងគុនខ្មែរនិងគុនថៃអាចនឹងរៀបចំនៅសប្តាហ៍បន្ទាប់បាន។ គួរបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជាបានទទួលរងឥទ្ធិពលពីបាតុភូត៣ជាប់គ្នា ក្នុងនោះឥទ្ធិពលសំពាធទាប ឥទ្ធិពលព្យុះទី១៤ និង ឥទ្ធិពលខ្សល់មូសុងនិរតីខ្លាង បានធ្វើឲ្យមានភ្លៀងធ្លាក់ជាងរាល់ថ្ងៃស្ទើរទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះមិនមែនតែប្រដាល់នៅសង្វៀនប្រដាល់គុនខ្មែរ ឯកភ្នំ បានផ្អាក់ការប្រកួតនោះទេ សូម្បីតែការប្រកួតបាល់ទាត់នៅលីគកម្ពុជាក៏បានផ្អាកការប្រកួតមួយចំនួនដូចគ្នាដែរ៕