ខ្សែការពារ Bertrand សុខចិត្តចាកចេញពី Southampton
(BC-99)
ខ្សែការពាររបស់ក្លិប Southampton កីឡាករ Ryan Bertrand បានត្រៀមចាកចេញពីទឹកដី St Mary ក្នុងឆ្នាំនេះបន្ទាប់ពីមានទំនាស់ជាមួយក្លិបលើកិច្ចសន្យា។
សារព័ត៌មាននៅ ចក្រភពអង់គ្លេស បាននិយាយថា Bertrand មានបំណងចាកចេញពីក្លឹបដោយពុំបាច់ពិចារណាអ្វីច្រើននុះទេប្រសិនបើប្រាក់ខែរបស់គេមិនត្រូវបានដំឡើងទេនោះ។
កីឡាករអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានធ្វើការស្នើរសុំឱ្យមានការតម្លើងប្រាក់ខែដល់រូបខ្លួនដែលបានចូលរួមជាមួយ Southampton ក្រោយពីផ្លាស់ចេញពី Chelsea អស់រយៈពេល៤ឆ្នាំកន្លងទៅហើយនោះ ប៉ុន្តែមិនត្រូវបានក្លឹបផ្តល់លក្ខខណ្ឌល្អប្រសើរដល់រូបគេឡើយ។
ស្របពេលដែលកិច្ចសន្យារបស់ Bertrand នឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ Southampton ក៏មិនចង់បំផ្លាញប្រាក់កាសរបស់ពួកគេដើម្បីរក្សា Bertrand នោះទេ។ គួរបញ្ជាក់ផងដែរថា Bertrand ក៏មានមហិច្ឆតាចង់លេងនៅ Champions League ដូចខ្សែប្រយុទ្ធមិត្តរួមក្រុមរបស់គេគឺ Danny Ings ដែលបានប្តូរមកពី Liverpool ដែរ។