Balotelli និងក្រុម O.Marseille មានបញ្ហានិងគ្នាទៀតហើយ
ប្រធានក្លឹបបាល់ទាត់ Olympique Marseille លោក Jacques-Henri Eyraud បានសំរេចចិត្តបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ Mario Balotelli ជាផ្លូវការហើយ។
ខ្សែប្រយុទ្ធជនជាតិអ៊ីតាលី ផ្លាស់ពី Nice មកលេងនៅ Marseille កាលពីខែមករាជាមួយក្នុងត្រារយៈពេលខ្លីរហូតដល់បញ្ចប់រដូវកាល។ តាមពិត Marseille ចង់រក្សាទុក Balotelli បន្តទៀត ប៉ុន្តែដោយសារពួកគេមិនមានកៅអី Champions League នៅរដូវកាលក្រោយ បូករួមទាំងវិបត្តិហិរញ្ញវត្ថុផងដែរ ក៏បង្ខំចិត្តចែកផ្លូវគ្នាជាមួយកីឡាករវ័យ ២៨ឆ្នាំតែម្តង។
មិនត្រឹមតែ Balotelli ទេ នៅមានកីឡាករផ្សេងទៀតដែលក្លឹបកំពុងដាក់ផែនការលក់ចេញដើម្បីរកចំនូល ដូចជា Lucas Ocampos បានផ្លាស់ទៅ Sevilla រួចជាស្រេច នៅមាន Kevin Strootman, Adil Rami, Luiz Gustavo និងកីឡាករដែលមានប្រាក់ខែខ្ពស់ៗផ្សេងទៀត ក៏ត្រៀមនិងផ្លាស់ទៅក្លឹបថ្មីដែរ។
អំឡុងពេលលេងអោយ Marseille កីឡាករឈាមជ័រហ្គាណាអាចស៊ុតបាល់បញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួត។ យ៉ាងណាក៏នៅមានក្លឹប២ទៀតចាំទទួល Balotelli ដែរគឺ Napoli និង West Ham United៕