ខ្សែប្រយុទ្ធឡាវមួយរូបត្រូវបានភ្ជាប់នឹងការផ្ទេរទៅព្រះខ័នរាជស្វាយរៀង
Bounphachan Bounkoung ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងជម្រើសជាតិឡាវត្រូវបានផ្សាភ្ជាប់ទៅនឹងការផ្ទេរចូលរួមជាមួយព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាល២០២៣/២០២៤ ខាងមុខ។
Bounphachan កើតឆ្នាំ២០០០ ធ្លាប់លេងនៅ Savan United ពីឆ្នាំ២០១៥ដល់២០១៦ និង Tip Savan ឆ្នាំ២០១៧ មុនចូលរួមជាមួយ Young Elephant ឆ្នាំ២០១៨។ គេធ្លាប់ជាប់ជម្រើសជាតិ U18 និង U23 ព្រមទាំងក្រុមធំឆ្នាំ២០១៨។