កីឡាករ អ៊ីតាលី Sandro Tonali ប្រឈមមុខនឹងការពិន័យថ្មីបន្ថែមទៀត!
(BC-99) Sandro Tonali កំពុងតែប្រឈមមុខនឹងការដាក់ពិន័យមួយផ្សេងទៀតពី FA បន្ទាប់ពីមានការចោទប្រកាន់ថាកីឡាករ អ៊ីតាលី រូបនេះបានលួចទស្សន៍ទាយលទ្ធផលនៃការប្រកួតរបស់ក្រុម Newcastle ក្នុងរដូវកាលនេះ។
ខ្សែបម្រើរបស់ក្រុមសារិការព្រៃវ័យ 23 ឆ្នាំត្រូវបានពិន័យមិនឲ្យចូលរួមប្រកួតគ្រប់កម្មវិធីចំនួន 10 ខែរាប់ចាប់ពីខែតុលាកន្លងមកដោយសារតែបានភ្នាល់លើការប្រកួតរបស់អតីតក្រុមចាស់ AC Milan នៅមុនពេលដែលគេបានចូលរួមជាមួយ Newcastle United កាលពីរដូវក្តៅមុនក្នុងតម្លៃ 55 លានផោន។
Tonali នឹងត្រលប់មកវិញនៅចុងខែសីហានេះ ប៉ុន្តែ FA បានចោទប្រកាន់គាត់ពីបទបំពានច្បាប់ភ្នាល់ 50 ដង។ FA អាចនឹងដាក់ទណ្ឌកម្មគេបន្ថែមទៀត ដែលវានឹងដំណើរការស្របគ្នាទៅនឹងច្បាប់ដែលដាក់ដោយអាជ្ញាធរ អ៊ីតាលី ដែលបានផ្តល់ឱ្យគាត់នូវភស្តុតាងកាលពីរដូវស្លឹកឈើក្នុងអំឡុងពេលស៊ើបអង្កេតដំបូង។
ទោះជាយ៉ាងណាក៏ដោយចុះក៏ Tonali គេអាចហ្វឹកហាត់ជាមួយក្រុមរបស់លោក Eddie Howe បានក្រោយពីបង្ហាញខ្លួនត្រឹមនៅលើទីលានបាន 12 ដងដែលវាមើលទៅល្អជាងករណីរបស់ខ្សែប្រយុទ្ធ Brentford Ivan Toney ។
ភ្នាក់ងាររបស់ Tonali បាននិយាយថា កីឡាករអន្តរជាតិ អ៊ីតាលី រូបនេះកំពុងទទួលរងការញៀនល្បែងនិងកំពុងតែរកវិធីព្យាបាលដោយលោកបានបន្ថែមថា “ខ្ញុំសង្ឃឹមថា បទពិសោធន៍នេះនឹងជួយជីវិតគាត់និងមនុស្សជាច្រើនទៀតដែលកំពុងធ្លាក់ក្នុងទម្លាប់នេះ ឲ្យត្រឡប់មកកាន់ភាពល្អប្រសើរវិញ”។