អតីតអ្នកចាត់ការកាំភ្លើងធំលោក Wenger ធ្វើការរិះគន់ Liverpool ចំពោះការទិញយក Alcantara
(BC-99)
កាលពីពេលថ្មីៗកន្លងមកនេះលោក Aresne Wenger បានបកស្រាយថាការចុះកុងត្រាជាមួយកីឡាករអេស្ប៉ាញ Thiago Alcantara បានបង្កើតបញ្ហាមួយសម្រាប់លោក Jurgen Klopp ។
Thiago ដែលត្រូវបានហង្សក្រហមទិញពីក្លិប Bayern Munich ក្នុងកិច្ចសន្យាមិនចំណាយថវិការកាលពីរដូវក្តៅមុនត្រូវបានអតីតអ្នកចាត់ការទូរទៅរបស់កាំភ្លើងធំមើលឃើញថាជាតួបញ្ហារបស់ក្រុមការពារតំណែងជើងឯករដូវកាលចាស់មួយនេះ។
ថ្លែងទៅកាន់ BeIN Sports មុនការប្រកួត Champions League លោក Wenger ដែលជាវាគ្មិនពិសេសបាននិយាយថាហង្សក្រហមមានបញ្ហានៅក្នុងតំបន់បម្រើ។ សម្រាប់ Thiago Alcantara លោកគិតថាពុំសាកសមលេងនៅតំបន់បម្រើរបស់ Liverpool ទេព្រោះកីឡាកររូបនេះតែងតែលេងហួសតំបន់របស់ខ្លួនឈ្លានពានដល់តំបន់ប្រយុទ្ធ។ ការលេងរបៀបនេះវានឹងបំផ្លាញតំបន់កណ្តាលដែល Liverpool ធ្លាប់មានពីមុន។