
វៀតណាមប៉ះម៉ាឡេស៊ី, ថៃប៉ះឥណ្ឌូនេស៊ី វគ្គ៤ក្រុមស៊ីហ្គេម
ម្ចាស់ផ្ទះវៀតណាម ប៉ះម៉ាឡេស៊ី ខណៈថៃ ប៉ះឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់វិញ្ញាបុរស នៅស៊ីហ្គេមឆ្នាំនេះ។
ក្នុងការប្រកួតចុងក្រោយវគ្គចែកពូល នៅថ្ងៃចន្ទ ទី១៦ ខែឧសភា នៅកីឡដ្ឋាន Thiên Trường ក្រុមថៃដណ្ដើមបានចំណាត់ថ្នាក់លេខ១ពូល B ពីម៉ាឡេស៊ី។
ការទទួលជ័យជម្នះលើក្រុមឡាវ ១-០ ដែលជាការភ្លាត់ចូលខ្លួនឯងពីខ្សែការពារ At Viengkham នៅនាទីទី ១៩ ពិតជាគ្រប់គ្រាន់សម្រាប់ក្រុមថៃក្នុងការដណ្តើមបាន ៩ ពិន្ទុពីការប្រកួតចំនួន ៤ លើក។
ស្របពេលនោះ ម៉ាឡេស៊ី ដែលបាននាំមុខក្រុមតាំងចប់ការប្រកួតទី១ ត្រូវរអិលទៅលេខ២ ក្រោយស្មើកម្ពុជា ២-២។
កម្ពុជានាំមុខ២គ្រាប់តាមរយៈការស៊ុតប៉េណាល់ទីនៅនាទីទី៤៥ ដោយ ជួន ចាន់ចាវ និង ណារ៉ុង កក្កដា មុនខ្សែប្រយុទ្ធ Hadi Fayyadh Abdul Razak ស៊ុតប៉េណាល់ទីមួយគ្រាប់នាទី៥១ និងនាទីទី៦៨តាមស្មើវិញ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដោយវៀតណាម និងម៉ាឡេស៊ី ដែលនឹងត្រូវប្រកួតនៅកីឡដ្ឋាន Viet Tri ខណៈការប្រកួតរវាង ថៃ និង ឥណ្ឌូនេស៊ី នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Thiên Trường៕