
កូន Ronaldo ចូល U12 Man UTD
Ronaldo Junior ទទួលបានកិច្ចសន្យាជាផ្លូវការក្នុងក្រុមថ្នាលអាយុក្រោម១២ឆ្នាំ Manchester United។
កូនប្រុស Cristiano Ronaldo រូបនេះនឹងពាក់អាវលេខ៧ ដូចឪពុករបស់គេដែរ។
Junior បានចូលហាត់នៅក្រុមថ្នាលបិសាចក្រហមតាំងពីខែកញ្ញា ឆ្នាំ២០២១។ ប៉ុន្មានថ្ងៃមុន កុមារាកើតឆ្នាំ២០១០រកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ៤ទល់នឹង០លើ U12 Leeds។
Ronaldo Jr. ធ្លាប់ហាត់នៅ Juventus U9 មុនផ្លាស់ទៅ Old Trafford តាមឪពុក។ បើតាម Football Talent Scout, កុមារារូបនេះរកបាន៥៨គ្រាប់ និង assist ១៨ដងពី២៨ប្រកួតនៅ U9 Juventus។
គេបានបង្ហាញខ្លួនជាមួយកុមារាម្នាក់ទៀតឈ្មោះ Gabriel Reyes-Flores ហើយអ្នកទាំង២នឹងក្លាយជាមិត្តរួមក្រុម Kai Rooney (កូន Wayne Rooney) និង Filip Matic (កូន Nemanja Matic)៕