អ្នកចាំទីបឹងកេត ស៊ូ យ៉ាទី អាចនិងត្រូវសម្រាករយៈពេលពី១ទៅ២សប្ដាហ៍
អ្នកចាំទីរបស់ក្លិបបាល់ទាត់បឹងកេត ស៊ូ យ៉ាទី អាចនិងត្រូវសម្រាករយៈពេលពី១ទៅ២សប្ដាហ៍ក្រោយទទួលរងរបួសភ្លាត់សាច់ដុំភ្លៅហើយត្រូវផ្លាស់ប្ដូរចេញភ្លាមៗនៅនាទី ៥៧ ក្នុងអំឡុងពេលប្រកួតទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងពានរង្វាន់លីគកំពូលកម្ពុជាកាលពីម្សិលមិញនាកីឡដ្ឋានស្តាតចាស់ ។
ក្រោយក្រុមគ្រូពេទ្យធ្វើការពិនិត្យលម្អិតបន្ថែមកាលពីព្រឹកមិញ បង្ហាញថា យ៉ាទី ភ្លាត់សសៃពួរសាច់ដុំភ្លៅខាងក្រោយនិងដាច់ផ្នែកតូចៗនៃជាលិកាដូច្នេះត្រូវធ្វើការសម្រាកនិងធ្វើលំហាត់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
សូមបញ្ជាក់ក្នុងការប្រកួតខាងលើក្រុមរបស់លោក ហៅ សុជាតិ បានវាយបកយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង ៣ ទល់ ១ ដែលធ្វើអោយក្រុមបឹងកេតស្ថិតនៅលេខរៀងទី២ក្នុងតារាងដោយ ៦ ប្រកួតមិនទាន់ ចាញ់ពោល ឈ្នះ៥និងស្មើ១ មាន ១៦ ពិន្ទុ ៕ ប្រភព៖ក្លិបបឹងកេត និងរូបភាព Metfone