Cristiano Ronaldo ថាចង់ឃើញ Lionel Messi មកលេងនៅក្របខ័ណ្ឌ Serie A ដូចខ្លួន
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហើបថារូបគេចង់ឃើញគូប្រជែង១០ឆ្នាំចុងក្រោយរបស់ខ្លួន Lionel Messi ផ្លាស់មកលេងក្នុងក្របខ័ណ្ឌ Serie A នាទឹកដីអ៊ីតាលីនៅថ្ងៃណាមួយ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បាននិយាយថា៖ “ទេខ្ញុំមិននឹកគេ (Messi) ទេ។ ខ្ញុំបានលេងនៅ អង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី និង ព័រទុយហ្គាល់ កំឡុងពេលដែល Messi នៅលេងតែក្នុងអេស្ប៉ាញ។ ខ្ញុំគិតថារូបគេ (Messi) ប្រហែលជានឹកខ្ញុំជាង។ យ៉ាងណាក្តីបើគេសប្បាយចិត្តនៅទីនោះ ( Barcelona) ខ្ញុំក៏គោរពការសម្រេចចិត្តរបស់គេដែរ។”
Ronaldo បានចំណាយពេល៩រដូវកាលនៅ Real Madrid ក្រោយផ្លាស់ពី Man Utd ក្នុងឆ្នាំ២០០៩ ខណៈ Messi បាននិងកំពុងលេងឱ្យ Barcelona ពេញមួយអាជីពរបស់គេ។ Ronaldo និង Messi ដែលបច្ចុប្បន្នវ័យ៣១ឆ្នាំ ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ឆ្នើមបំផុតក្នុងលោកជាច្រើនឆ្នាំមកហើយ ដោយអ្នកទាំង២បានឈ្នះពាន Ballon d’Or ម្នាក់៥ដងដូចគ្នា។