![](https://www.msrsport.com/wp-content/uploads/2018/12/MASVIEPre.jpg)
វគ្គផ្តាច់ព្រ័ត្រជើងទី១ពានរង្វាន់ AFF Suzuki Cup 2018 ចាប់ផ្តើមយប់នេះហើយ
ព្រឹត្តិការណ៍នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១ ពានរង្វាន់ AFF Suzuki Cup 2018 ចាប់ផ្តើមនៅយប់នេះហើយ រវាងក្រុមជម្រើសជាតិវៀតណាម ប្រកួតជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន Bukit Jalil National Stadium ប្រទេសម៉ាឡេស៊ី វេលាម៉ោង៧:៣០នាទីយប់នេះ ដោយមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV Cambodia ផងដែរ។
មុនពេលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីរសុទ្ធតែធ្វើការងារធ្ងន់ដូចគ្នា ដោយម៉ាឡេស៊ីយកឈ្នះម្ចាស់ការពារដំណែងជើងឯកថៃ ជើងទី1( 0:0 ) ជើងទី2 ( 2:2 ) ហើយម៉ាឡេស៊ីក៍បានយកឈ្នះថៃដោយមិនគូរឲ្យជឿ ខណៈថៃមានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រចុងម៉ោង ប៉ុន្តែធ្វើមិនសម្រេច ។ ឯវៀតណាមវិញ ក៏មិនធម្មតាដែរ ដោយបានយកឈ្នះលើក្រុមហ្វីលីពីន ជើងទី១ ( ១:២ ) ជើងទី២ ( ២:១ ) សរុបលទ្ធផលទាំងពីរជើង វៀតណាម ៤:២ ហ្វីលីពីន។
អ្វីដែលរឹតតែចាប់អារម្មណ៍ចង់មើលគូនេះខ្លាំងបំផុតគឺ ក្រុមទាំងពីមានប្រវត្តិធ្លាប់គ្រងជើងឯកដូចៗគ្នា ដោយម៉ាឡេស៊ីធ្លាប់ឈ្នះជើងឯកកាលពីឆ្នាំ2010 ខណ:វៀតណាមឈ្នះជើងឯកនៅឆ្នាំ2008 ។ សូមបញ្ជាក់ផងដែរ ថាសម្រាប់ការប្រកួតជើងទីពីរនៅទឹកដីវៀតណាមវិញគឺធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូ នាកីឡដ្ឋាន Mỹ Đình National Stadium ៕
![](https://www.msrsport.com/wp-content/uploads/2018/12/phl-vnt-aff-suzuki-cup-2018-semifinals-leg-1-1st-half-11-1024x683.jpg)
PHL-VNT AFF SUZUKI CUP 2018 Semifinals at Panaad. Stadium, Bacolod City,Philippines 12-2-18. Photo by Lagardere Sports.