អង្គរថាយហ្គឺរ ប្រកាសនាំចូលខ្សែបម្រើ ឡុង ម៉េងហាវ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសជាផ្លូវការអំពីនាំចូលខ្សែបម្រើវ័យក្មេង ឡុង ម៉េងហាវ ដែលជាសមាជិកក្លិប អគ្គិសនីកម្ពុជា កាលពីរដូវកាលមុន ។
ក្រោយអំពីរុះរើក្រុមដោយបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ជាច្រើនក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាស នាំចូលយុវជនមួយចំនួនក្នុងនោះមានអ្នកចាំទី ជា វណ្ណសាក់ និងត្រៀមប្រកាសយុវជន ចាន់ សុភា , ស្រាំង ទិត្យឈី ជាដើម ។
សម្រាប់ ឡុង ម៉េងហាវ ជាអតីតយុវជនរបស់សាលាបាល់ទាត់បាទី ដែលបានផ្លាស់មកចូលរួមជាមួយ វិសាខា ហើយបន្តមកចូលរួមជាមួយ អគ្គិសនីកម្ពុជា កាលពីរដូវកាលមុន ៕