
Roberto Firmino អាចត្រឡប់មកហ្វឹកហាត់ជាមួយហង្សក្រហមវិញបាន ក្រោយពីរបួសសាច់ដុំ
កីឡាករខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool Roberto Firmino បានត្រឡប់មកធ្វើការហ្វឹកហាត់ជាមួយក្រុមវិញហើយ ក្រោយពីខកខាន៣ប្រកួតឲ្យក្រុមហង្សក្រហម ដោយសារតែបញ្ហារបួសសាច់ដុំ។ ការបញ្ជាក់យ៉ាងដូចនេះ បន្ទាប់ពីគេបានឃើញកីឡាករវ័យ២៧ឆ្នាំរូបនេះ បានចូលរួមហ្វឹកហាត់ក្នុងជំរុំ Marbella ជាមួយលោក Jurgen Klopp កាលពីព្រឹកមិញនេះដោយភាពរឹងមាំនិងស្វាហាប់ដូចពីមុន តែនៅក្រោមការត្រួតពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យនូវឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ការបង្ហាញខ្លួនលើកចុងក្រោយគេបង្អស់របស់កីឡាករ Firmino គឺនៅពេលដែលរូបគេប្រកួតជើងទីមួយ ជាមួយនិងក្រុម Barcelona ក្នុងព្រឹត្តិការ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហើយសម្រាប់ពេញមួយរដូវកាលនេះ Roberto Firmino បានបង្ហាញខ្លួនឲ្យក្រុមហង្សក្រហមចំនួន៤៧លើក និងស៊ុតបញ្ជូលទីបានចំនួន៣៨គ្រាប់ ក្នុងការប្រកួតគ្រប់ក្របខណ្ឌ៕