ពៅ សក្តិសិទ្ធ មានគម្រោងបើកក្លឹបប្រដាល់គុនខ្មែរនៅទឹកដីជប៉ុនឆាប់ៗនេះ
អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកប្រដាល់គុនខ្មែរ ពៅ សក្តិសិទ្ធ បានទៅរស់នៅប្រទេសជប៉ុនដោយស្របច្បាប់ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តីជនជាតិជប៉ុន។ តែទោះបីជាឃ្លាតកាយពីទឹិកដីកម្ពុជាក៏ពិតមែន តែកូនសិស្សរបស់លោកគ្រូ មាស សុខគ្រី រូបនេះនៅតែតាមដានសកម្មភាពការប្រកួតកីឡាប្រដាល់គុនខ្មែររាល់ពេលដែលខ្លួនទំនេរពីការងារគ្រប់ពេល ហើយក៏តែងតែ Chat មកសួរសុខទុកដល់មិត្តភ័ក្រ និងបងប្អូនរបស់ខ្លួនដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា មុននឹងទៅរស់នៅប្រទេសជប៉ុន ពៅ សក្តិសិទ្ធ ក៏ធ្លាប់បានយកប្រពន្ធនឹងកូនមកទស្សនកិច្ចក្នុងស្រុកខ្មែរផងដែរ ហើយកីឡាកររូបនេះក៏ធ្លាប់បានប្រាប់គេឯងឲ្យដឹងដែរថា នៅថ្ងៃណាមួយនៅពេលដែលរូបគេអាចសន្សំលុយបានគ្រប់គ្រាន់ហើយនោះ ពៅ សក្តិសិទ្ធ នឹងបើកក្លឹបប្រដាល់គុនខ្មែរនៅទឹកដីជប៉ុន ព្រោះដើម្បីចង់បង្ហាញប្រាប់ជនជាតិជប៉ុនឲ្យដឹងកាន់តែច្បាស់ថា ក្បាច់គុនខ្មែរ គឺជារបស់ខ្មែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ព្រោះកន្លងមក ពៅ សក្តិសិទ្ធ ធ្លាប់ឃើញក្លឹបប្រដាល់នៅប្រទេសជប៉ុនជួលគ្រូច្រើនជាតិសាសន៍មកបង្ហាត់ពួកគេនៅទឹកដីជប៉ុន មានដូចជា ឡាវ ថៃ និងខ្មែរ យើងផងដែរ។ ដូច្នេះហើយទើប សក្តិសិទ្ធ មានបំណងចង់បើកក្លឹបគុនខ្មែរ ដើម្បីបង្ហាត់ដល់ជនជាតិជប៉ុននេះឯង ហើយបើយោងតាមការធ្លាប់សរសេរនៅលើ Facebook ពៅ សក្តិសិទ្ធ បានឲ្យដឹងថា យ៉ាងយូរ១ រឺក៏២ឆ្នាំទៀត រូបគេនឹងអាចមានលទ្ធភាពបើកក្លឹប្រដាល់នៅទីនោះបានហើយ៕