អេលីត ភក្តី នឹងត្រូវទៅប្រកួតលើសង្វៀនអន្តរជាតិ WLC World Lethwei Championship ជាលើកដំបូង
កីឡាករគុនខ្មែរ អេលីត ភក្តី ដែលជាកូនសិស្សក្នុងក្លឹបឆ្មាសសែនសុខនឹងត្រូវទៅប្រកួតលើសង្វៀនអន្តរជាតិ WLC World Lethwei Championship ជាលើកដំបូងនៅថ្ងៃ 04 ខែតុលា 2019 ខាងមុខនេះដឹកនាំដោយលោកគ្រូហ៊ុនច័ន្ទរាជ្យ ដោយប្រកួតក្នុងប្រភេទទម្ងន់ 63.5kg ប៉ះម្ចាស់ផ្ទះជនជាតិភូមា នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ Page Facebook Cambodia Tom Team របស់លោកគ្រូហ៊ុនច័ន្ទរាជ្យ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គូរបញ្ជាក់ដែរថា អេលីត ភក្តី ធ្លាប់មានបទពិសោធន៍មួយចំនួនប្រកួតអន្តរជាតិ ពិសេសប្រកួតជាមួយកីឡាករថៃ ហើយក្រោមការសហការរវាងគ្រូ ស៊ន អេលីត និង លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ បានធ្វើឲ្យគុនខ្មែរមួយចំនួនបានចេញទៅប្រកួតនៅសង្វៀនធំៗនាក្រៅប្រទេសពិសេសគឺនៅភូមា និង ថៃ តែម្តង៕