អាយុ៥៨ឆ្នាំទៅហើយ Holyfield នៅតែឆ្លៀតវិលចូលសង្វៀនទៀត
អតីតអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ Evander Holyfield បញ្ជាក់ថា លោកនឹងវិលចូលសង្វៀនវិញនៅដើមខែមិថុនា ឆ្នាំ២០២១ នេះ។
បុរសវ័យ៥៨ឆ្នាំបញ្ជាក់លើបណ្ដាញសង្គមថា លោកនឹងត្រូវប៉ះអ្នកប្រដាល់ជនជាតិអៀរឡង់ Kevin McBride នៅថ្ងៃទី០៥ ខែមិថុនា។ ការប្រកួតនឹងមាន៨ទឹក ហើយមួយទឹកមាន២នាទី ដោយមិនមានពាក់ប្រដាប់ការពារក្បាលឡើយ។
Holyfield ខានចូលរួមការប្រកួត១០ឆ្នាំហើយ។ ក្នុងការប្រកួតកន្លងមក បុរសជាតិអាមេរិកាំងឈ្នះ៤៤ដង ផ្ដួលគូប្រកួតសន្លប់២៩ដង ចាញ់១០ដង និងស្មើ២ដង។
ចំណែក McBridge ដែលជាដៃគូប្រកួតធ្លាប់ផ្ដួល Mike Tyson កាល១៦ឆ្នាំ។ កីឡាករវ័យ៤៧ឆ្នាំរូបនេះក៏ខានវាយ១០ឆ្នាំហើយដែរ ដោយចុងក្រោយចាញ់អ្នកប្រដាល់ប៉ូឡូញ Mariusz Wach។ គេធ្លាប់ទទួលបានជ័យជម្នះ៣៥ដង ចាញ់១០ដង និងស្មើ១ដង៕