
Man United ទាក់ទងទៅ Barca ភ្លាមបន្ទាប់ពីលក់ Pogba ចេញ
ក្លឹបបិសាចក្រហម Man United បានចាប់ផ្ដើមរុះរើកីឡាករលក្ខណៈទ្រង់ទ្រាយធំដែលតម្រូវលក់កីឡាករមួយចំនួនធំចេញដើម្បីសម្រួលការនាំចូលកីឡាករថ្មីដើម្បីជួយក្លឹបក្រោមការដឹកនាំរបស់គ្រូថ្មីលោក Erik Ten Hag ។
ក្នុងនោះកីឡាករដែលគេបានឃើញថាចាកចេញរួមមាន Juan Mata , Matic , Cavani , Eric Bailly ខណៈដែលអ្នកចុងក្រោយដែលទើបតែប្រកាសគឺ Paul Pogba និង Jesse Linagrd ដែលពួកគេបានរួមរស់ជាមួយក្លឹបជាង១០ឆ្នាំ។
គិតមកទល់ពេលនេះ Jesse Lingard ជាកីឡាករចុងក្រោយគេហើយដែលត្រូវដើរចេញពីក្លឹប ហើយ Man United ក៏បានទាក់ទងទៅ FC Barcelona ភ្លាមៗដែរក្នុងការចចារយក Frenkie De Jong ក្នុងតម្លៃប្រមាណ៨៥លានអឺរ៉ូ តែយ៉ាងណាមិញ De Jong នៅតែប្រកាន់ជំហរថាគេចង់លេង Champion League ជាង Europa League ។
The Nightmare