Juventus និង Atletico Madrid កំពុងប្រជែងគ្នាដណ្តើមយកកីឡាករ Arsenal ម្នាក់
Juventus និង Atletico Madrid មានបំណងចង់ផ្សារភ្ជាប់ជាមួយនិងខ្សែបម្រើប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal គឺកីឡាករវ័យក្មេង Bukayo Saka ខណៈដែលក្លិបដែលឋិតក្នុងទីក្រុងឡុងន៍មួយនេះអាចពិចារណាលក់ ប្រសិនបើក្លិបទាំង២ព្រមព្រៀងនៅតម្លៃចន្លោះពី ៤៣ម៉ឺនផោនឡើង នេះបើយោងតាមការចុះផ្សារពីសារព័ត៌មាន The Sun។
សូមបញ្ជាក់ថា កីឡាករសញ្ជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះត្រូវបានកាំភ្លើងធំ យកចេញពីថ្នាលរបស់ក្លិប ដោយបានដាក់បញ្ជូលលេងជាមួយឈុតធំកាលពីឆ្នាំ២០១៨។ ម្យ៉ាងវិញទៀត កេរ្តិ៍ឈ្មោះរបស់កីឡាករវ័យក្មេងរូបនេះត្រូវបានក្លិបដ៏ទៃទៀតចាប់អារម្មណ៍កាន់តែខ្លាំងតាមរយៈការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យ៉ូរ៉ូ២០២០កន្លងទៅ៕