
ទ័ពរៀបចំកម្មវិធីបាល់ទាត់នៅខេត្តក្រចេះ
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនឹងធ្វើកម្មវិធី Football Clinic នៅខេត្តក្រចេះដោយមានការចូលរួមពីយុវជនសាលាតម្រង់ទិសខេត្តក្រចេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា។
បើតាមការប្រកាសពីក្លិប កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធដល់យុវជន។
មិនតែប៉ុណ្ណោះទេ ក្លិបក៏នឹងចូលរួមផ្សព្វផ្សាយពីការអភិរក្សសត្វផ្សោត, ផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត, ផ្សារភ្ជាប់ទំនាក់ទំនងរវាងក្លិបអាជីព និងយុវជនក្នុងខេត្ត។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ Cambodian Premier League ត្រូវសម្រាក FIFA Day ដល់ថ្ងៃទី២៥ ខែវិច្ឆិកា៕