ទោះ Man UTD ចាញ់ Leicester 4-2 តែតំណែងលោក Ole នៅ Manchester United គឺមានសុវត្ថភាព ១០០ភាគរយ
បន្ទាប់ពីចប់ការប្រកួត Man Utd ចាញ់ Leicester 4-2 Pogba បាននិយាយថា: និយាយដោយស្មោះត្រង់ទៅ យើងចាញ់ការប្រកួតនេះពិតជាសមណាស់! ព្រោះយើងលេងទម្រង់មិនច្បាស់លាស់បែបនេះជាយូរមកហើយ! ពួកយើងគួរតែមានទម្រង់លេងបែបថ្មី ល្មមដល់ពេលផ្លាស់ប្តូរហើយ ម្យ៉ាងវិញទៀតការផ្លាស់ប្តូរទម្រង់លេងថ្មី អាចធ្វើឲ្យក្រុមប្រសើរជាងនេះ។
ដោយឡែក បើយោងតាមក្រុមប្រឹក្សាភិបាល Man Utd បានបញ្ជាក់ម្តងហើយម្តងទៀតថា គ្មានទេការដកតំណែងរបស់លោក Ole ចេញពីក្រុមបិសាចក្រហមនៅរដូវកាលនេះ ហើយតំណែងរបស់លោក Ole នៅ Manchester United គឺមានសុវត្ថភាព ១០០ភាគរយ៕