Foden ចង់ឡើងប្រាក់ខែនៅ Man City
ប្រភពពី Football Insider រាយការណ៍ថា Phil Foden ចង់បន្តនៅ Manchester City ទៀតហើយចង់បានប្រាក់ឈ្នួលស្មើអ្នកដែលបានច្រើនជាងគេនៅ Premier League។
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះនៅសល់រយៈពេល ៣ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្ននៅកីឡដ្ឋាន Etihad តែក៏គ្រោងនឹងបើកការពិភាក្សាលើការបន្ត។
Man City ក៏មានឆន្ទៈរក្សាកីឡាករដែលដុះចេញពីថ្នាលរបស់ខ្លួនដូចគ្នា។
Foden បានចុះហត្ថលេខាថ្មីកាលឆ្នាំ២០០២២ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ហើយត្រូវបានគេរាយការណ៍ថាចង់បានការដំឡើងប្រាក់ឈ្នួល៣ដងពោលដល់ទៅ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍៕