Barcelona ទំលាក់តម្លៃខ្លួន Griezmann ត្រឹម ៩០លានផោន ធ្វើអោយក្រុមធំៗ៣នៅអង់គ្លេសប្រជែងគ្នាចង់បាន
បិសាចក្រហម Manchester United បានបញ្ចប់ទិសដៅក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Antoione Griezmann បន្ទាប់ពីរូបគេនៅមានជម្រើសជាច្រើនទៀតជាមួយក្លឹបផ្សេង។ ក្នុងគ្រាដែលលោក Jose Mourinho នៅដឹកនាំបិសាចជាពេលដែល Griezmann អាចមានភាគរយច្រើនក្នុងការផ្លាស់មកកាន់ Old Trafford ព្រោះ Mourinho តែចាប់អារម្មណ៏ពីទេពកោសល្យលេងបាល់របស់កីឡាករវ័យ ២៩ឆ្នាំ ប៉ុន្តែក្រោយការចាកចេញទៅដឹកនាំក្លឹបថ្មី Spur បានធ្វើអោយបិសាចក្រមណាយចិត្តពី Griezmann ដូចគ្នា។
ថ្មីៗនេះតាមសារព័តមាន Express បានចេញផ្សាយថា Barcelona បានប្រកាសតម្លៃខ្លួនរបស់ Griezmann ត្រឹមតែ ៩០លានផោនប៉ុណ្ណោះ ដែលរឿងនេះក៏បានធ្វើអោយ បិសាចក្រហម តោខៀវ និង កាំភ្លើងធំ មានការចាប់អារម្មណ៏ខ្ពស់លើម្ចាស់ពាន World Cup 2018។
ក្នុងពិភពកីឡាប៉ាន់ស្មានថា ការដាក់លក់ Griezmann ជាដំណោះស្រាយរបស់ Barcelona ក្នុងការនាំយកកីឡាករថ្មីម្នាក់ទៀតដើម្បីយកមកពង្រឹងបន្ថែមក្នុងប្រព័ន្ធប្រយុទ្ធក្រោយពេលក្រុមអ្នកមានបុណ្យតែងជួបបញ្ហាជាញឹកញយនៅរដូវកាលនេះលើខ្សែប្រយុទ្ធចំណានៗរបស់ពួកគេដូចជា Suarez និង Dembele ជាដើម៕