ប្រេស៊ីលបដិសេធព័ត៌មានទាក់ទង Ancelotti
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បដិសេធពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការតែងតាំងលោក Carlo Ancelotti ជាគ្រូបង្គោលថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។
សហព័ន្ធបាល់ទាត់ប្រេស៊ីលបានថ្លែងថា “៖ គ្រូបង្វឹកដែលត្រូវបានជ្រើសរើសនឹងត្រូវបានប្រកាសនៅពេលដ៏ត្រឹមត្រូវ។ ប្រេស៊ីលគ្មានគ្រូបង្វឹកទេ ចាប់តាំងពីលោក Tite ចាកចេញបន្ទាប់ពីការបរាជ័យក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្រ World Cup ដោយក្រូអាតកាលពីខែធ្នូ។”
លោក Ancelotti ពុំដែលធ្វើគ្រូធំក្នុងក្រុមជម្រើសជាតិទេ ដោយធ្លាប់ធ្វើតែជាជំនួយការជម្រើសជាតិអ៊ីតាលីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ប៉ុណ្ណោះ។
កិច្ចសន្យាបច្ចុប្បន្នរបស់លោកនៅ Real Madrid មានសុពលភាពដល់ឆ្នាំ២០២៤៕