ចេញហើយ! ឯកឧត្តម ស សុខា បង្ហាញលទ្ធផល២ចំណុចក្រោយចុះអន្តរាគមន៍រឿងបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំង (មានវីដេអូ)
យោងតាមលិខិតឧទ្ទិសនាមកាលពីពេលថ្មីៗនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាងនាមឲ្យឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានដឹកនាំក្រុមមន្ត្រីទៅពិនិត្យទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ នេះ។
យោងលើកិច្ចប្រជុំពិភាក្សារឿងតារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំង បានសម្រេចចេញជាលទ្ធផល២ចំណុច ដូចខាងក្រោម៖
ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ។ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត។ ទី២. តារាងមុខសាលាខេត្ត រៀបចំដាក់សំណាញ់ ព័ទ្ធជុំវិញ កុំឲ្យបាល់ចេញក្រៅ បង្កជាគ្រោះថ្នាក់ផ្សេងៗ ដោយថាហេតុ។
គួរឲ្យដឹងថា ក្រោយពីមានផ្ទុះការតវ៉ាជាច្រើននៅតាមបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការបិទកីឡដ្ឋានខេត្តកំពង់ឆ្នាំងក្នុងរយៈប៉ុន្មានថ្ងៃមកនេះ ឥឡូវរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចាត់តាំងបុគ្គល១២រូប ដែលមានឯកឧត្តម ស សុខា ជាប្រធានដើម្បីចុះទៅពិនិត្យមើលកីឡដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានផ្អាក មិនឱ្យមានការប្រកួតបាល់ទាត់ទៀត ព្រោះខ្លាចមានគ្រោះថ្នាក់ចរាចរណ៍។
គួររំលឹកថាកាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសផ្អាកមិនឲ្យមានសកម្មភាពបាល់ទាត់ នៅកីឡដ្ឋានបាល់ទាត់ ខេត្តកំពង់ឆ្នាំងឡើយ ដោយសំអាងថា ខ្លាចប៉ះពាល់ដល់គ្រោះថ្នាក់ចរាចរណ៍ និង រំខានមន្រ្តីក្នុងការធ្វើការ ប៉ុន្តែការប្រកាសនេះ មិនទទួលបានការគាំទ្រច្រើននោះទេ ផ្ទុយទៅវិញ ត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃតាមបណ្តាញសង្គមថែមទៀតផង៕
វីដេអូការលើកឡើងរបស់លោកអភិបាលខេត្តទាក់ទងនិងការចេញនូវសេចក្តីជូនដំណឹងពាក់ព័ន្ធនិងទីលានបាល់ទាត់ខេត្ត៖
សូមស្តាប់ការលើកឡើងរបស់លោកអភិបាលខេត្តទាក់ទងនិងការចេញនូវ សេចក្តីជូនដំណឹងពាក់ព័ន្ធនិងទីលានបាល់ទាត់ខេត្ត
Posted by អ្នកខេត្តកំពង់ឆ្នាំង on Thursday, 6 December 2018
វីដេអូ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បង្ហាញលទ្ធផល២ចំណុចក្រោយចុះដោះស្រាយរឿងបិទកីឡដ្ឋាន៖
ព័ត៌មានពីទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង-អនុញ្ញាត្តអោយលេងសម្រាប់កម្មវិធីប្រកួតថ្នាក់ជាតិធំៗហេីយត្រូវបិទផ្លូវ-ហាមលេងឬហ្វឹកហាត់១០នាក់ចុះ ក្រៅពីការប្រកួតពានធំៗ ត្រូវមានការស្នេីសុំទៅអភិបាលខេត្ត-ក្រសួងអប់រំ មានផែនការកែលម្អសុភ័ណ្ឌភាពទីលាននៅថ្ងៃអនាគត ក្នុងនិងមានដាំស្មៅផងដែរ ចំពោះបញ្ហាសំណាញ់ដាក់ការពារ ក្រសួងនិងពិចារណាតាមក្រោយ ។ *សរុបសេចក្តីទៅ ខ្លឹមសារសំខាន់ ទីលានអនុញ្ញាត្តអោយលេងបន្តរ ដូចលេីកមុន គ្រាន់តែកម្មវិធីមិត្តភាពពិបាកបន្តិចត្រូវមានការស្នេីសុំទៅខេត្ត (មានលុយជួលទីលានលេងពិបាកបន្តិចហេីយ) វីដេអូ វិទ្យុម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង ។
Posted by Bongly Ponleytown on Thursday, 13 December 2018