គ្រូថៃកោះហៅជើងខ្លាំងក្រៅស្រុក៤រូបមកជួយក្រុមត្រៀមលេងពាន AFC Asain Cup 2019
សហព័ន្ធកីឡាបាល់ទាត់ថៃនៅថ្ងៃទី១៣ ខែធ្នូ នេះបានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួន ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup 2019 នៅអារ៉ាបរួម ដើមឆ្នាំក្រោយ។
គ្រូបង្វឹកសញ្ជាតិស៊ែប៊ី លោក Milovan Rajevac បានបញ្ចេញបញ្ជីកីឡាករបឋមចំនួន២៧រូប ក្នុងនោះក៏មានសមាជិកសំខាន់ៗដែលប្រកបអាជីពនៅក្រៅប្រទេសផងដែរដូចជាខ្សែការពារ Teerathon Boonmathan, ខ្សែបម្រើ Chanathip Songkrasin និង ខ្សែប្រយុទ្ធ Teerasil Dangda រួមជាមួយអ្នកចាំទី Kawin Thammasatchanan ដោយពួកគេទាំង៤មិនមានវត្តមានឡើយក្នុងពានរង្វាន់ AFF Suzuki Cup ឡើយ ខណៈក្រុមរហស្សនាមដំរីសឹកបានធ្លាក់ចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup 2019 ចាប់ផ្តើមពីថ្ងៃទី០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួុម ដោយក្រុមជម្រើសជាតិថៃឋិតនៅក្នុងពូលរួមគ្នាជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន។