Freddie Ljungberg ប្រកាសចាកចេញពី Arsenal
Freddie Ljungberg ដែលជាជំនួយការគ្រូបង្វឹកក្រុម Arsenal បានប្រកាសចាកចេញពីក្លិបមួយនេះ ដើម្បីស្វែងរកការងារថ្មីក្នុងនាមជាអ្នកដឹកនាំក្លឹបមួយ។ អតីតខ្សែបម្រើប្រយុទ្ធក្រុម Arsenal រូបនេះ ក៏ធ្លាប់ដឹកនាំ Arsenal បានមួយរយៈពេលខ្លី ក្នុងនាមជាអ្នកដឹកនាំបណ្តោះអាសន្ន គ្រាដែលលោក Unai Emery ត្រូវបានក្លឹបបណ្តេញចេញ។
បើយោងតាមរបាយការណ៍បានឲ្យដឹងថា ការចេញចេញពី Arsenal នាពេលនេះ ក៏ដោយសារលោក មានបំណងចង់ធ្វើអ្នកចាត់ការក្រុមមួយពេញលេញ ដោយមិនចង់ធ្វើជាជំនួយការគេទៀតទេ។ ជាមួយគ្នានេះ Freddie Ljungberg មិនត្រឹមតែជាជំនួយការនោះទេ លោកថែមទាំងជាគ្រូបង្វឹកឈុតតូចរបស់ Arsenal អាយុក្រោម២៣ឆ្នាំ និង ក្រោម១៥ឆ្នាំ ផងដែរ។
លោក Ljungberg បាននិយាយថា“ ខ្ញុំបានចូលរួមជាមួយក្លិបនេះតាំងពីឆ្នាំ ១៩៩៨ ហើយខ្ញុំសូមអរគុណចំពោះឱកាសទាំងអស់ដែលពួកគេបានផ្តល់ឱ្យខ្ញុំទាំងក្នុងនាមជាកីឡាករនិងជាគ្រូបង្វឹក” ខ្ញុំសូមជូនពរដល់ Mikel និងក្រុមទាំងអស់អោយទទួលបានជោគជ័យសំរាប់រដូវកាលខាងមុខ។ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រនិងគាំទ្រខ្ញុំជានិច្ច។ ខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នាម្តងទៀតឆាប់ៗនេះ៕