
CR7 អស់ឱកាសប្រជែងស្បែកជើងមាសអឺរ៉ុប
លោក Maurizio Sarri អ្នកចាត់ការ Juventus មិនបានចុះឈ្មោះ Cristiano Ronaldo និង Paulo Dybala ក្នុងបញ្ជីប្រកួតបិទរដូវកាល Serie A រដូវកាល ២០១៩/២០ តទល់ AS Roma នៅថ្ងៃសៅរ៍ ទី០១ ខែសីហា នេះទេ។
អវត្តមាននេះមាន័យថា CR7 អស់សិទ្ធិប្រជែងស្បែកជើងមាសអឺរ៉ុបជាមួយ Ciro Imobile របស់ Lazio ដែលគិតត្រឹម៣៧ប្រកួតនៅក្របខណ្ឌកំពូលអ៊ីតាលី ខណៈ Ronaldo មាន៣១គ្រាប់។ ចំណែក Robert Lewandowski របស់ Bayern Munich រកបាន៣៤គ្រាប់នៅ German Bundesliga។
លោក Sarri សម្រេចចិត្តមិនដាក់ Ronaldo លេង ព្រោះចង់ទុកជើងសម្រាប់ជំនួប UEFA Champions League តទល់ Lyon នៅថ្ងៃសុក្រ ទី១៤ ខែសីហា ខាងមុខ។
គួរដឹងដែរថា Juventus បានឈ្នះជើងឯក Italy Serie A កាលថ្ងៃទី២៦ ខែកក្កដា ក្រោយឈ្នះ Sampdoria៕