អ្នកកាសែតកីឡាអេស្ប៉ាញម្នាក់ថា Messi ព្រមទៅ PSG ហើយ
Lionel Messi បានយល់ព្រមលើកិច្ចសន្យាចូលរួមជាមួយ Paris Saint Germain បន្ទាប់ពីចាកចេញពី FC Barcelona។ នេះបើតាមការផ្សាយពីសារព័ត៌មានអង់គ្លេស BBC ដោយស្រង់សម្ដីពីអ្នកសារព័ត៌មានអេស្ប៉ាញ Guillem Balague។
ការងារនៅសល់ គឺកំពូលតារាបាល់ទាត់អាហ្សង់ទីននឹងធ្វើតេស្ដសុខភាព។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានចាកចេញពី Barca ដោយសារតែពួកគេមិនអាចទ្រទ្រង់លើកិច្ចសន្យាថ្មីដែលស្ថិតក្រោមច្បាប់សមធម៌ផ្នែកហិរញ្ញវត្ថុរបស់ La Liga បានទេ៕