
Chelsea ស៊ី Spurs លើកទី៣ក្នុងរយៈពេល៣សប្ដាហ៍
គ្រាប់បាល់២គ្រាប់ក្នុងវគ្គទី២ពី Hakim Ziyech និង Thiago Silva បាននាំ៣ពិន្ទុដល់ Chelsea ពីការឈ្នះ Tottenham Hotspur ២ទល់នឹង០ និងជាការឈ្នះលើកទី៣ក្នុងរយៈពេល៣សប្ដាហ៍។
ក្រោយស្មើគ្នា០ទល់នឹង០ ក្នុងវគ្គទី១ Hakim Ziyech បានទាត់មួយជើងឆ្វេងចូលមុំ៩០ក្នុងនាទី៤៧។
៨នាទីក្រោយមក Silva បានតែតបញ្ចូលទីពីការលើកបាល់ free-kick របស់ Mason Mount។
ជ័យជម្នះនេះកើតឡើងបន្ទាប់ពី Chelsea ឈ្នះ Spurs ទាំង២ជើងក្នុងការប្រកួត Carabao Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលសរុប៣ទល់នឹង០ ឡើងទៅប៉ះ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
នេះក៏ជាបរាជ័យលើកដំបូងសម្រាប់ Spurs នៅ Premier League ក្រោមការដឹកនាំពីលោក Antonio Conte៕