លេចមុខខ្សែប្រយុទ្ធឆ្នើម ដាវ នីម និង Da Cruz នៅណាហ្គាវើលដ៍
អតីតខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ ដាវ នីម និង Eliel Da Cruz អតីតខ្សែប្រយុទ្ធវិសាខា និងអង្គរថាយហ្គឺរ បានលេចមុខក្នុងរូបភាពអបអរសាទរឆ្នាំចិនរបស់ណាហ្គាវើលដ៍។
ដូច្នេះការបង្ហាញមុខអ្នកទាំង២ត្រូវបានគេប៉ាន់ស្មានថា ប្រាកដជាបានចូលរួមជាមួយទ្រនំថ្មីមួយនេះច្បាស់ណាស់។
យ៉ាងណា គិតមកទល់ពេលនេះ ណាហ្គាវើលដ៍មិនទាន់មានការប្រកាសផ្លូវការនៅឡើយទេពីការចុះកុងត្រាជាមួយដាវ នីម និង Da Cruz។ តែការបង្ហោះបែបនេះ ធ្វើឲ្យមិនមានការសង្ស័យទៀតទេ។
ដាវ នីម ជាកីឡាករឆ្នើមមួយរូបកាលនៅគិរីវង់ ដោយគេមានល្បឿនលឿន និងឱកាសរកគ្រាប់បាល់បានច្រើន។ គេជាប់ជម្រើសជាតិកម្ពុជា កាលឆ្នាំ២០១៩។
ចំណែក Da Cruz មកដល់កម្ពុជាលើកដំបូងកាលឆ្នាំ២០១៩ លេងនៅវិសាខា។ ឆ្នាំ២០២០ គេបានវិលទៅប្រេស៊ីលវិញ មុនមកចូលរួមជាមួយអង្គរថាយហ្គឺរ ក្នុងរដូវកាល២០២១ និងរកបាន១០គ្រាប់៕