Neymar ថា ខ្លួន និង Messi ដូចស្ថិតក្នុងន.រកពេលនៅ PSG
Neymar បានរំឭកពេលវេលានៅ Paris Saint-Germain ជាមួយមិត្ត។
Neymar បានប្រាប់ Globo Esporte ថា “យើងបានឆ្លងកាត់នរកក្នុងក្រុងប៉ារីស។ ពួកយើងនៅទីនោះ ដើម្បីលេងអស់ពីសមត្ថភាព និងក្លាយជាជើងឯក ដើម្បីព្យាយាមបង្កើតប្រវត្តិសាស្ត្រ។ នោះហើយជាមូលហេតុដែល [Messi និងខ្ញុំ] ចាប់ផ្តើមលេងជាមួយគ្នាម្តងទៀត។ យើងរួមគ្នានៅទីនោះដើម្បីបង្កើតប្រវត្តិសាស្ត្រ។ ជាអកុសល យើងមិនបានបង្កើតវាទេ។ គាត់បានទៅឋានសួគ៌ជាមួយអាហ្សង់ទីន។ ខ្ញុំសប្បាយចិត្តណាស់សម្រាប់គាត់ ប៉ុន្តែនៅក្រុងប៉ារីស គាត់រស់នៅដូចនរក។”
Neymar បានចូលរួមជាមួយក្លិបលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al Hilal ខណៈ Messi ទៅចូលរួមជាមួយ Inter Miami៕