Matic នឹងចេញពី Man UTD ដាច់រដូវកាលនេះហើយ
Nemanja Matic នឹងចាកចេញពី Manchester United នាដំណាច់រដូវកាល២០២១/២០២២នេះ ក្រោយចំណាយពេល៥ឆ្នាំនៅ Old Trafford។
“ក្រោយការគិតគូរយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តថា នេះជារដូវកាលចុងក្រោយរបស់ខ្ញុំនៅ Manchester។ ខ្ញុំបានជម្រាបទៅថ្នាក់ដឹកនាំ, អ្នកចាត់ការ និងមិត្តរួមក្រុមពីការសម្រេចចិត្ត។” នេះជាការថ្លែងរបស់ Matic។
នៅ Old Trafford អតីតខ្សែបម្រើ Chelsea មិនសូវបានលេង១១នាក់ជាប់លាប់ទេ។ គេបានសម្រេចចិត្តដើរចេញ ដោយមិនបានគិតគូរពីការបន្តកុងត្រាឡើយ៕