គ្រូជំនួយ Union Berlin ក្លាយជាគ្រូស្ត្រីដំបូងដឹកនាំការប្រកួតនៅ Bundesliga
នៅថ្ងៃអាទិត្យ ទី ២៨ ខែមករា ឆ្នាំ២០២៤ Union Berlin បានទទួលជ័យជម្នះ ១-០ លើដីខ្លួនឯងកីឡដ្ឋាន Stadion An der Alten Försterei ទល់នឹង Darmstadt ក្នុងជុំទី១៩ នៃក្របខណ្ឌ Bundesliga 2023/24 ។ អ្វីដែលពិសេសនៃការប្រកួតនេះគឺ Union Berlin មានគ្រូបង្វឹកស្ត្រីចូលដឹកនាំ។
អ្នកស្រី Marie-Louise Eta បានក្លាយជាគ្រូបង្វឹកស្ត្រីដំបូងគេដែលបានចូលដឹកនាំការប្រកួត ព្រោះគ្រូបង្វឹក Nenad Bjelica កំពុងជាប់បម្រាម។ លោក Bjelica ជាប់ពិន័យ៣ប្រកួតបន្ទាប់ពីរុញមុខរបស់ខ្សែប្រយុទ្ធ Leroy Sane (Bayern Munich) ក្នុងជុំមុនកាលពីថ្ងៃទី២៥ ខែមករា។
សមាគមបាល់ទាត់អាឡឺម៉ង់បានចាត់ទុកទង្វើរបស់គ្រូបង្វឹក Bjelica ថា “មិនសមជាអ្នកកីឡា” ដូច្នេះត្រូវបានពិន័យជាប្រាក់យ៉ាងច្រើន។
ទន្ទឹមនឹងនេះ Marie-Louise Eta គឺជាជំនួយការគ្រូបង្វឹករបស់លោក Bjelica៕