អាជ្ញាកណ្ដាលដែលបដិសេធគ្រាប់បាល់ Real ជាប់ពិន័យ
អាជ្ញាកណ្ដាល Jesús Gil Manzano មិនដឹកនាំការប្រកួត La Liga សប្ដាហ៍ទី២៩បានទេចុងសប្តាហ៍នេះ។
នេះក៏ជាជុំទី ២ ជាប់ៗគ្នាដែលអាជ្ញាកណ្តាលវ័យ ៤០ ឆ្នាំរូបនេះត្រូវបានពិន័យ។ ជាក់ស្ដែងក្នុងការប្រកួតស្មើ ២-២ របស់ Valencia ជាមួយក្រុម Real Madrid នៅកីឡដ្ឋាន Mestalla កាលពីថ្ងៃទី ៣ ខែមីនា លោក Manzano បានធ្វើការសម្រេចចិត្តដ៏ចម្រូងចម្រាសនៅពេលដែលគាត់បានបដិសេធមិនទទួលស្គាល់គ្រាប់បាល់របស់ក្រុមភ្ញៀវ។
នៅនាទី៩០+៩ Jude Bellingham បានតែតបញ្ចូលទី២ទៅ៣វិនាទីក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ ហើយមិនឱ្យចូលទេ។ ចប់ការប្រកួតភ្លាម ក្រុមកីឡាករ Real Madrid បាននាំគ្នាចោមលោកអាជ្ញាកណ្ដាល។ ការប្រកួតនោះ មានការថែម៧នាទី តែគ្រាន់តែលោក Jesus ឆែក V.A.R ស៊ីអស់២នាទីទៅហើយ។
ជាធម្មតា អាជ្ញាកណ្តាលនឹងអនុញ្ញាតឱ្យបាល់ចេញក្រៅសិន ជាពិសេសនៅពេលដែលម៉ោងបន្ថែមក្នុងការប្រកួត៕