អាល្លឺម៉ង់ទម្លាក់បារាំងឡើងប៉ះអង់គ្លេសផ្ដាច់ព្រ័ត្រ EURO នារី
ក្រុមបាល់ទាត់នារីអាល្លឺម៉ង់ បានយកឈ្នះជម្រើសជាតិនារីបារាំង ដោយលទ្ធផល២ទល់នឹង១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Women’s EURO 2022 នៅប្រទេសអង់គ្លេស។
Alexandra Popp រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី៤០ និង៧៦ ខណៈគ្រាប់បាល់របស់បារាំងកើតឡើងពីការភ្លាត់ស្នៀតចូលទីខ្លួនឯងពីអ្នកចាំទី Merle Frohms ក្នុងនាទី៤៤។
ដូច្នេះអាល្លឺម៉ង់ត្រូវឡើងប៉ះម្ចាស់ផ្ទះអង់គ្លេសក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា។
គួរដឹងដែរថា UEFA Women’s EURO 2022 ដំណើរពីថ្ងៃទី០៦ ដល់ថ្ងៃទី៣១ ខែកក្កដា ដោយមាន៤ពូល៕