
Alison ជាពីរបួសក្រោយពីប្រាប់ពេទ្យឱ្យព្យាបាលគេត្រឹមតែរយៈពេលពីរទៅបីសប្តាហ៍
(BC-99)
អ្នកចាំទី Alisson Becker របស់ក្រុមហង្សក្រហមបានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យរបស់ក្លិបបន្ទាប់ពីរូបគេបានទទួលអាការៈសះស្បើយពីរបួសយ៉ាងឆាប់រហ័ស។
បន្ទាប់ពីអ្នកចាំទីជម្រើសជាតិប្រេស៊ីលរូបនេះបានរងរបួសស្មារកាលពីថ្ងៃទី ៤ ខែតុលាកន្លងមកក្រុមពេទ្យជំនាញបានធ្វើការវាយតម្លៃថារូបគេនឹងខកខានបំពេញបេសកកម្មឱ្យហង្សក្រហមជាងមួយខែឯណោះ។
ប៉ុន្តែបន្ទាប់ពី Liverpool បានរកឃើញជ័យជម្នះកាលពីថ្ងៃសៅរ៍លើក្រុម Sheffield United មក Alisson ក៏ត្រូវបានបញ្ជាក់ជាថ្មីឱ្យដឹងថាសុខភាពរបស់គេបានវិវឌ្ឍន៍ជាសះស្បើយយ៉ាងរហ័ស។
នៅមុនពេលប៉ះគ្នាជាមួយក្រុម FC Midtjylland នៅ Chmapions League ចូលមកដល់ Alisson បាននិយាយថា “វាពិតជាប្រសើរណាស់ក្នុងការវិលត្រឡប់មកវិញ។ ខ្ញុំពិតជារីករាយណាស់។ នៅពេលវេជ្ជបណ្ឌិតប្រាប់ខ្ញុំថាខ្ញុំត្រូវការពេលពី ៤ ទៅ ៦ សប្តាហ៍ដើម្បីព្យាបាលខ្ញុំក៏បានប្រាប់គាត់ថា សូមព្យាបាលខ្ញុំពី ២ ទៅ ៣ សប្តាហ៍បានហើយ! ពួកគាត់ពិតជាធ្វើបានមែន។ ខ្ញុំពិតជារីករាយណាស់ដែលបានវឹលត្រឡប់មកវិញ ហើយខ្ញុំចង់ថ្លែងអំណរគុណដល់បុគ្គលិកពេទ្យកាយសម្បទាព្រមទាំងគ្រូបង្វឹកដែលបានជួយខ្ញុំក្នុងករណីនេះ” ។
ក្រោយពីបានជាពីរបួស Alisson Becker ក៏បានចូលរួមធ្វើការហ្វឹកហាត់និងធ្វើលំហាត់ស្រាលៗដើម្បីឱ្យសមត្ថភាពចាប់បាល់ថែរក្សារសំណាញ់ទីរបស់ខ្លួនត្រឡប់មករកភាពដើមវិញ។ តែបើទោះជាបែបនេះក្តីក៏គេរំពឹង១០០%ដែរថានឹងអាចមានឈ្មោះលេងជា១១នាក់ដំបូងនៅរាត្រី Champions League ជាបន្តទៀត ជាពិសេសគឺជាការចូលរួមគ្រប់ៗការប្រកួតឱ្យក្រុមរបស់ខ្លួន។