
CR7 ពិចារណាចេញពី Man UTD ក្នុងខែមករា ២០២៣
សារព័ត៌មានក្នុងស្រុកអង់គ្លេសរាយការណ៍ថា Manchester United អាចនឹងចែកផ្លូវគ្នាជាមួយ Cristiano Ronaldo អំឡុងទីផ្សារដោះដូរខែមករា ឆ្នាំ២០២៣។
សារព័ត៌មាន Telegraph ផ្សាយថា អ្នកចាត់ការ Erik ten Hag មិនហាមឃាត់ទេប្រសិនបើ CR7 ចង់ចេញ ហើយបើមានការដាក់តម្លៃសមរម្យពីក្លិបណាមួយ។
ពេលមកដល់បិសាចក្រហមដំបូងៗ លោក Ten Hag និយាយថា Ronaldo ស្ថិតក្នុងគម្រោងរបស់លោក។ យ៉ាងណា គិតមកទល់ពេលនេះ កីឡាករព័រទុយហ្គាល់ជាប់១១នាក់ដំបូងទោះបតែបានមួយលើកនៅ Premier League។ គេលេងបាន៥ប្រកួតទៀតដោយការប្ដូរចូល តែមិនទាន់រកបានគ្រាប់បាល់នៅឡើយទេ៕