Real ចង់យក Alonso ជំនួស Ancelotti
អតីតខ្សែបម្រើ Xabi Alonso ត្រូវបានគេចាត់ទុកថាជាបេក្ខភាពលេខមួយសម្រាប់តំណែងគ្រូបង្គោល Real Madrid នៅពេលដែលលោក Carlo Ancelotti ចាកចេញនៅរដូវក្តៅក្រោយ។
ព័ត៌មាននេះត្រូវបានបង្ហាញដោយអ្នកកាសែតអាល្លឺម៉ង់ Christian Falk។ កន្លងមក យោងតាមសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល Ancelotti បានយល់ព្រមដឹកនាំជម្រើសជាតិប្រេស៊ីល បន្ទាប់ពីកិច្ចសន្យា Real Madrid បានផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៤។ Ancelotti និង Real មិនបានបញ្ជាក់ពីរឿងនេះទេ។
Falk បានសរសេរថា “យើងជឿថា Xabi Alonso គឺជាជម្រើសទី១របស់ Real ដើម្បីជំនួស Carlo Ancelotti នៅឆ្នាំ២០២៤។ ក៏មានយោបល់ថាគេគួរតែផ្លាស់ទៅ Real នៅរដូវក្តៅនេះ ប៉ុន្តែលោកធ្លាប់ប្រាប់ Leverkusen ថានឹងមិនចាកចេញនៅរដូវក្តៅនេះទេ ព្រោះដឹងថាគ្មានបទពិសោធ៕