លោក Klopp អាចប្រឈមមុខនឹងពិន័យរបស់សហព័ន្ធបាល់ទាត់ អង់គ្លេស
(BC-99)
លោក Jurgen Klopp បានចោទសួរពីមូលហេតុដែល Man Utd ទទួលបានបាល់ពិន័យច្រើនជាង Liverpool បន្ទាប់ពីក្រុមរបស់លោកចាញ់ Southampton ដែលវាជាដើមហេតុដែលអាចឱ្យសហព័ន្ធបាល់ទាត់អង់គ្លេសដាក់ពិន័យលើរូបលោកបាន។
លោក Jurgen Klopp អាចនឹងប្រឈមមុខនឹងច្បាប់ណាមួយពីសហព័ន្ធបាល់ទាត់ អង់គ្លេស ដោយលោកបានធ្វើការរិះគន់អាជ្ញាកណ្តាល Andre Marriner បន្ទាប់ពី Liverpool បានបរាជ័យ ១-០ នៅលើទឹកដី Southampton កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។
លោក Klopp ក៏បានចោទជាសំណួរថាហេតុអ្វីបានជាក្រុមបិសាចក្រហម Manchester United ទទួលបានបាល់ពិន័យពេលកីឡាករជំពប់ជើងដួលក្នុងតំបន់គ្រោះថ្នាក់របស់គូប្រជែងតែក្រុមរបស់លោកបែជាមិនទទួលបានពីអជ្ញាកណ្តាលទៅវិញ។ លោកបានបន្ថែមថាក្រុម Man Utd ទទួលបានការផ្តល់ឱ្យពីអជ្ញាកណ្តាលនូវបាល់ពិន័យ១១ម៉ែត្រច្រើនជាងក្រុមណាទាំងអស់នៅរយៈពេល២ឆ្នាំនេះ វាច្រើនជាងចំនួនដែល Liverpool ទទួលបានក្នុងអំឡុងពេលលោកមកដឹកនាំក្រុមនេះអស់រយៈពេល៥ឆ្នាំកន្លះទៅទៀត។
FA អាចដាក់ទណ្ឌកម្មលើអ្នកគ្រប់គ្រងចំពោះការអត្ថាធិប្បាយអំពីអាជ្ញាកណ្តាលដោយលម្អៀងនៅលើប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើការរិៈគន់កែរលម្អជាលាយលក្ខអក្សរដោយមិនយោលទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនឬការស្អប់របស់ពួកគេដែលនាំឱ្យមានភាពលំអៀងឬវាយប្រហារភាពសុចរិតរបស់មន្រ្តីទទួលបន្ទុកការប្រកួត។
ប្រសិនបើ United ឈ្នះការប្រកួតនៅលើទឹកដី Burnley នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះពួកគេនឹងឡើងទៅកាន់កំពូលតារាងដោយឈ្នះ ៣ ពិន្ទុលើ Liverpool ។ រីឯការអត្ថាធិប្បាយរបស់ Klopp នេះដែរអាចកាន់តែធ្វើឱ្យកម្តៅកាន់តែកើនឡើងថែមទៀតសម្រាប់មន្ត្រីអជ្ញាកណ្តាលនៅក្នុងការប្រកួតលើទឹកដី Anfield នាថ្ងៃទី ១៧ ខែមករា រវាងក្រុមទាំងពីរនេះដែរ។