
Cavani និយាយពីគុណសម្បត្តិរបស់ Silva មុនជំនួប Man Utd-Chelsea ចូលមកដល់!
(BC-99)
Edinson Cavani សង្ឃឹមថានឹងអាចបង្ហាញវត្តមានអោយក្រុមបិសាចក្រហម Manchester United នៅ Old Trafford ចុងសប្តាហ៍នេះដោយត្រូវប៉ះធ្វើជាគូប្រជែងជាមួយអតីតមិត្តរួមក្រុម PSG-Thiago Silva ដែលជាសមាជិកក្រុមតោខៀវ Chelsea នាពេលបច្ចុប្បន្ន។
នាចុងសប្តាហ៍នេះក្រុមរបស់លោក Frank Lampard តោខៀវ Chelsea នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីប្រកួតជាមួយក្រុម United ដែលរំពឹងថាកីឡាករខ្សែប្រយុទ្ធចំណូលថ្មីនិងជាម្ចាស់អាវលេខ៧ Cavani ក៏នឹងអាចបង្ហាញខ្លួនលើកដំបូងនៅពេលនោះដែរ។
និយាយអំពីគុណសម្បត្តិរបស់អតីតខ្សែការពារ PSG Cavani បានប្រាប់ EN24 News ថា៖ “វាពិតជាអស្ចារ្យណាស់ដែលអាចជួបគេជាថ្មីនៅលើទីលាន។ Thiago គឺជារនាំងការពារដែលមានជំនាញខ្ពស់ម្នាក់ គេតែងតែធ្វើការហ្វឹកហាត់និងការកម្តៅសាច់ដុំយ៉ាងខ្លាងក្លាមុនការប្រកួត។ វានឹងស្មុគស្មាញសម្រាប់ខ្ញុំនិងមិត្តរួមក្រុម United ផ្សេងទៀតព្រោះគេជាខ្សែការពារកណ្តាលដ៏ល្អនិងជាកីឡាករបាល់ទាត់ដ៏ឆ្នើម។ វានឹងក្លាយជាបទពិសោធដ៏អស្ចារ្យមួយដែលយើងនឹងប្រជែងគ្នានៅ Premier League”។
សូមជម្រាបដែរថាជំនួបគ្នារវាង Man Utd និង Chelsea នាវេលាម៉ោង ២៣:០០ នារាត្រីថ្ងៃសៅរ៍ទី ២៤ តុលានេះក៏នឹងមានការផ្សាយបន្តផ្ទាល់តាមរយៈក្រុមហ៊ុនទូរទស្សន៍ CBS ផងដែរ។