
វិសាខា ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូង
ក្លិបបាល់ទាត់ វិសាខា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ខេត្ត ព្រៃវែង ដោយបាល់១១ម៉ែត្រ កាត់សេចក្តី ៩ ទល់ ៨ ក្រោយប្រកួតស្មើគ្នា ១ ទល់ ១ ពេញ ៩០ នាទី នាទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ ។ ព្រៃវែង ជាអ្នកនាំមុខ១គ្រាប់ដោយកីឡាករ វុធ តុលា ខណៈ កែវ សុខផេង ស៊ុតតាមស្មើ ១ ទល់ ១ វិញមុនបញ្ចប់ការប្រកួតនឹងឈានដល់ការទាត់បាល់ ១១ កាត់ក្តីតែម្តង ។
នេះជាការឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ក្លិបបាល់ទាត់វិសាខា ចាប់តាំងពីបង្កើតក្លិបនៅឆ្នាំ ២០១៦ និងឡើងមកកាន់លីគកំពូលកម្ពុជានាឆ្នាំ ២០១៨ ខណៈរដូវកាលមុនក្នុងពានរង្វាន់នេះ វិសាខា បានធ្លាក់ត្រឹមវគ្គ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់ ១ សរុបទាំង២ជើង ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ ២០១៩ នេះ វិសាខា ត្រូវប៉ះជាមួយក្រុមបាល់ទាត់ ណាហ្គាវើល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះនាពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ ខេត្ត ព្រៃវែង ត្រូវប៉ះ ភ្នំពេញក្រោន ដណ្តើមលេខ៣ ៕ រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន