Solskjaer ពេញចិត្តក្រុមម្នាក់នេះជាងគេក្នុងការប្រកួតឈ្នះ Spurs
Cristiano Ronaldo ស៊ុតបញ្ចូលទីមួយគ្រាប់ និង assist មួយលើកក្នុងការប្រកួតក្របខណ្ឌ Premier League ឈ្នះ Tottenham Hotspur ០ទល់នឹង៣។ យ៉ាងណា មិត្តរួមក្រុម Scott McTominay ត្រូវបានអ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer ពេញចិត្ត និងចង់ជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត។
“សម្រាប់ខ្ញុំ Scott McTominay ពិតជាលេងបានល្អមែនទែន។ គាត់ប្រជែងបាល់ច្បាស់ៗ។ មិនតែប៉ុណ្ណឹងទេ គេរួមចំណែកបានច្រើនលើការលេងប្ដូរពីការពារទៅប្រយុទ្ធ និងប្រយុទ្ធទៅការពារ។ គេរួមចំណែកជួយច្រើន ទាំងការពារ និងពេលខូចបាល់។” នេះជាការបញ្ជាក់ពីលោក Solskjaer ទៅកាន់សារព័ត៌មាន Metro។
គ្រូបង្គោលដដែលសង្កត់ធ្ងន់ថា “៖ភាពរឹងមាំនៃការការពារ គឺជាមូលដ្ឋានគ្រឹះនៃជ័យជម្នះ។ កន្លែងការពាររក្សា clean sheet និងបម្រើរក្សាបាល់បានល្អ។ នៅខាងលើ យើងមាន Cavani និង Ronaldo។ កូដឆ្វេងស្ដាំរក្សាចម្ងាយនៅកៀក។ ខ្ញុំគិតថា ទាំងនេះបានបង្ហាញអស់ហើយពីការលេងរបស់យើង។ ក្រុមការងារគ្រូក៏ធ្វើការខ្លាំងដើម្បីឈានទៅជ័យជម្នះ។”
យ៉ាងណា សម្រាប់ការជ្រើសរើសពីគណៈកម្មការតែម្ដង គឺផ្ដល់ជូន Cristiano Ronaldo ឯណោះទេ តាមរយៈគ្រាប់បាល់បញ្ចូលទី និង assist មួយលើកនេះ។
២ប្រកួតបន្តទៀត Man UTD ត្រូវប៉ះ Atlanta និង Manchester CIty។ ប្រសិនបើបានលទ្ធផលល្អ នោះកៅអីរបស់លោក Solskjaer នឹងអាចនៅបានយូរអង្វែង៕